នាដើមសប្តាហ៍នេះ ក្រុមហ៊ុន ASUS បានដាក់បង្ហាញនូវស្មាតហ្វូន សម្រាប់លេងហ្គេម ដោយ ដាក់ឈ្មោះ ROG Phone (Republic of Gamers) ដែលជាឈ្មោះប្រ៊េន របស់កុំព្យូទ័រ របស់ក្រុមហ៊ុននេះ។ ស្មាតហ្វូន ROG នេះ ចេញមកក្រោយគេ ក៏មានកម្លាំងម៉ាស៊ីនខ្លាំង ជាងគេផងដែរ ជាមួយរូបរាង ប្លែកខុសពីគេ សូម្បីតែរន្ធដោត តបន្ថែមនូវឧបករណ៍ លេងហ្គេមក៏ប្លែក ដាក់នៅពីចំហៀង នៃស្មាតហ្វូន រីឯរន្ធដោតសាកថ្ម នៅផ្សេងៗ មិនប្រើជាមួយគ្នាទេ។
តាមប្រភពមួយទើបចេញផ្សាយថា ក្រុមហ៊ុននេះ ដំបូងគ្រោងដាក់រ៉េម ដល់ទៅទំហំ 10GB ដល់ស្មាតហ្វូននេះ ប៉ុន្តែទំហំរូបរាងរបស់រ៉េម ដាក់មិនទាន់ត្រូវជាមួយ តួខ្លួនរបស់ស្មាតហ្វូន។ គំរោងនេះ ត្រូវបានគេដឹងបាន ASUS ធ្លាប់ធ្វើតេស្តតាំងពី 10 ខែមុនមកម្ល៉េះ បើយោងតាមប្រភព បែកធ្លាយបានរៀបរាប់។ រ៉េមទំហំ 10 GB សម្រាប់ស្មាតហ្វូន? នេះជាចំនួន រ៉េមមួយដ៏ធំ សម្រាប់ស្មាតហ្វូន Android នៅពេលនេះ ព្រោះ Galaxy S9 ប្រើត្រឹមរ៉េមទំហំ 4GB ដើររលូនហើយ ចុះបើប្រើដល់ 10GB ទៀត យើងក៏មិនដឹងថា ប្រព័ន្ធដំនើរការ Android នឹងចាត់ចែង បែបណាទៅលើរ៉េម ដ៏ធំនេះទេ។
ក្នុងឆ្នាំនេះ យើងមិនបានឃើញ ASUS ប្រើរ៉េមនេះជាផ្លូវការទេ តែនាពេលដ៏ឆាប់ ខាងមុខ ឆ្នាំក្រោយក្រុមហ៊ុននេះ ប្រហែលជាអាចបំពាក់ រ៉េមទំហំធំនេះ ទៅស្មាតហ្វូន ROG ជំនាន់ទី 2 របស់ពួកគេក៏ថាបាន ដោយនេះគ្រាន់តែជាការ ប៉ាន់ស្មានប៉ុណ្ណោះ ឬក៏អាចមាន ក្រុមហ៊ុនផ្សេងៗ កំពុងស្ងាត់ៗ ត្រៀមប្រើរ៉េមនេះដែរ ក៏ថាបាន ជាពិសេសក្រុមហ៊ុន OnePlus ចូលចិត្តប្រើ រ៉េមទំហំធំៗបែបនេះ មុនគេណាស់។
សរុបមក ប្រភពបែកធ្លាយចុងក្រោយ ចេញផ្សាយពីក្រុមហ៊ុន ASUS ថាធ្លាប់បានសាកល្បង និងចង់ប្រើរ៉េមទំហំ 10GB ទៅលើស្មាតហ្វូន ROG របស់ពួកគេ កាលពី 10 ខែមុន ប៉ុន្តែត្រូវបានឈប់ទៅវិញ ដោយសារទំហំរូបរាង របស់រ៉េមមិនសាកសម ជាមួយតួខ្លួន របស់ស្មាតហ្វូន ទើបមិនទាន់បានប្រើ នៅពេលនេះ ដូច្នេះយើងអាចប៉ាន់ស្មាន បាន ថា នៅឆ្នាំក្រោយ ពួកគេអាចប្រើប្រាស់ រ៉េមដ៏ធំនេះ ដាក់ក្នុងស្មាតហ្វូន ROG ជំនាន់ទី 2 ក៏អាចទៅរួច។
ប្រភព៖ Cambo-Report



0 Yorumlar